ព្រះច័ន្ទពេញវង់ ព្រះច័ន្ទពេញវង់ Author
Title: តារា​ល្បី​ឈ្មោះ​ទសវត្សរ៍​ទី​៨០​ វិល​មក​ជួប​គ្នា​ក្នុង​រឿង ​"លត់​ដែក​ថែប"​
Author: ព្រះច័ន្ទពេញវង់
Rating 5 of 5 Des:
សិល្បៈ ៖ ​ព្រឹក​មិញ​នេះ​ខ្សែ​ភាពយន្ត​រឿង​ លត់ដែកថែប​ បាន​ធ្វើ​ពិធី​ក្រុងពាលី​ចេញ​ថត​ជា​ផ្លូវ​ការ​ហើយ​ បន្ទាប់​ពី លោក​ សុខ ​ដែន ​បាន​ព្យាយាម​...
សិល្បៈ ៖ ​ព្រឹក​មិញ​នេះ​ខ្សែ​ភាពយន្ត​រឿង​ លត់ដែកថែប​ បាន​ធ្វើ​ពិធី​ក្រុងពាលី​ចេញ​ថត​ជា​ផ្លូវ​ការ​ហើយ​ បន្ទាប់​ពី លោក​ សុខ ​ដែន ​បាន​ព្យាយាម​រុក​រក​តារា​សម្ដែង​ជើងចាស់​ល្បី​ឈ្មោះ​ក្នុង​ទសវត្សរ៍​ទី​៨០ អស់​រយៈពេល​ជា​ច្រើន​ខែ ​។ វត្តមាន​តារា​រៀមច្បង​វិល​មក​ជួប​គ្នា​នេះ​មាន​ដូច​ជា​លោក ​ចៅ ​ចាន់ណារី​   លោក​ ខ្លូត រតនា​  លោក​ គន្ធ​ តារាវណ្ណ ​លោក​ សុខ ​សុធុន​ ជា​ដើម​។

​លោក​ សុខ ​ដែន​ ជា​តួ​ឯង​ អ្នក​ដឹក​នាំ​រឿង​ និង​ជា​ជំនួយ​ការ​ចាងហ្វាង​ផលិតកម្ម​ Eye Love Film Production បាន​ប្រាប់​ថា ​ រឿង​ លត់​ដែកថែប​ នេះ​ជា​ខ្សែ​ភាពយន្ត​ប្រភេទ​ វ៉ៃប្រហា ​កំប្លែង​សើច​  ដូច្នេះ​ហើយ​ទើប​លោក​ជ្រើស​យក​ តារា​ជើង​ចាស់​ដែល​ចេះ​ក្បាច់​គុន​ រួម​ជា​មួយ​តារា​កំប្លែង​កំពុង​ពេញ​និយម​មាន​ នាយចឺម និង​កញ្ញា​ វ៉ាន់ ​នីឡា ។​

​អ្នក​ដឹក​នាំ​រូប​នេះ​បន្ត​ថា ​មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​អញ្ជើញ​តារា​រៀម​ច្បង​ក្នុង​ទសវត្សរ៍​ទី​៨០​មក​សម្ដែង​ក្នុង​រឿង​នេះ ​ ព្រោះ​លោក​ចង់​បាន​តួ​ប្លែកៗ​សុខពី​រឿង​គេ​ ម្យ៉ាងទៀត​លោក​ក៏​ចង់​ឱ្យ​តារា​ជើង​ចាស់​ដែល​បាន​ដក​ខ្លួន​ពី​ឆាក​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ បាន​បង្ហាញ​វត្តមាន​ឡើង​វិញ​ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គាត់​ឱ្យ​មាន​ការងារ​ និង​ប្រាក់​ចំណូល​ផង​ដែរ​។

​គួរ​បញ្ជាក់​ដែរ​ថា ​ខ្សែ​ភាពយន្ត​រឿង​ លត់ដែកថែប​ នេះ​ជា​ខ្សែ​ភាពយន្ត​ទី​៣ ​របស់​ផលិតកម្ម​ Eye Love Film Production ហើយ បើ​តាម​ការ​បញ្ជាក់​ពី​លោក​ សុខ​ ដែន​ បាន​ប្រាប់​ថា ​រឿង​នេះ​ដាក់​គម្រោង​ថត​រយៈពេល​ជាង​មួយ​ខែ ​ដែល​ទី​តាំង​ភាគ​ច្រើន​គឺ​ថត​នៅ​ខេត្ត​មណ្ឌលគិរី​ ដែល​ត្រៀម​ទុក​ចំណាយ​ត្រឹម​តែ​៣​ម៉ឺន​ដុល្លា​ទេ​ ប៉ុន្តែ​រឿង​នេះ​លោក​សង្ឃឹម​នឹង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ ព្រោះ​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តារា​ក្បាច់គុន​ជាង​ច្រើន​ រួម​ជា​មួយ​តារា​កំប្លែង​ផង​ដែរ​៕ 









ប្រភព៖ knn-news

About Author

Advertisement

Next
This is the most recent post.
Previous
Older Post

Post a Comment

 
Top